Traditional custome

Traditional custome

ធ្លាប់គិតអត់ស្រីៗគ្នាយើង ថាការស្លៀកពាក់តាមកាលវេលា ជួយឲ្យយើងកាន់តែមានតម្លៃ?
-គ្រប់គ្នាជ្រាបហើយថា នារីគឺជាភេទដែលងាយនឹងត្រូវបានសង្គមវាយតម្លៃបំផុតរឿងស្លៀកពាក់។ ជាពិសេស​ សង្គមដែលត្រូវបានលុកលុយដោយសារកម្មវិធីបណ្ដាញសង្គមដូចជាហ្វេសប៊ុកជាដើម ដែលត្រូវបានជនឆ្លៀតឪកាសមួយចំនួន ទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនឲ្យអ្នកមើល ចាប់អារម្មណ៍ពីអ្វីដែលខ្លួនបានផ្សាយ។
-ដោយហេតុនេះហើយ ការស្លៀកពាក់ដោយស្គាល់កាល គឺជារឿងសំខាន់ និងចាំបាច់ត្រូវយកចិត្តទុកដាក់បំផុតសម្រាប់នារីគ្រប់រូប។ ពិតណាស់ សម្លៀកបំពាក់សម័យទំនើប​ គឺវាបង្កភាពងាយស្រួលដល់ការស្លៀកពាក់សម្រាប់នារីគ្រប់រូប បត់បែនគ្រប់ស្ថានការណ៍ ក៏ប៉ុន្តែវាក៏នាំមកនូវតម្លៃដែលឆ្លុះបញ្ចាំងទៅតាមកាលផងដែរ។ ជាក់ស្ដែង សម្រាប់ជនជាតិយើងដែលមានអរិយធម៌ និងវប្បធម៌ផ្ទាល់ខ្លួនដ៏សម្បូរបែប និងអស្ចារ្យផងនោះ រឹតតែធ្វើឲ្យនារីខ្មែរយើងលេចត្រដែតពីជាតិសាសន៍ដទៃ នៅពេលដែលសុភាពនារីទាំងឡាយគ្រងឈុតដែលជាអត្តសញ្ញាណជាតិយើង។
-រាប់ចាប់តាំងពីកម្មវិធីបុណ្យបែបសាសនា រហូតដល់ពិធីការផ្លូវការដូចជាការរៀបអាពាហ៍ពិពាហ៍ជាដើម វាគឺជា “កាល” ដែលសុភាពនារីត្រូវរៀបចំសម្លៀកបំពាក់ឲ្យស្របទៅតាមស្ថានភាពនោះ។ សម្លៀកបំពាក់ដែលឆ្លុះបញ្ចាំងតាមអត្តសញ្ញាណជាតិ ពិតជាបានរួមចំណែកលើកសម្រស់ និងភាពថ្លៃថ្នូររបស់សុភាពនារីខ្មែរយ៉ាងពិតប្រាកដ។
-Lady choice មានឪកាសរូមចំណែកសំខាន់មួយដល់ការជួយថែររក្សាសម្លៀកបំពាក់អត្តសញ្ញាណជាតិ គ្រប់ប្រភេទ រួមមានទាំងបែបបុរាណ បែបទំនើប​ ដែលច្នៃឡើងដោយទឹកដៃជាងដ៏ចំណានៗ ដែលសុភាពនារីទាំងឡាយអាចរកបាន សម្រាប់បម្រើឲ្យការស្លៀកពាក់ចូលរួមគ្រប់ប្រភេទកម្មវិធី។​ អាចនិយាយបានថា ការស្វែងរកសម្លៀកបំពាក់ទាន់សម័យ​ គឺមិនពិបាកឡើយ តែបើសម្លៀកបំពាក់បែបអត្តសញ្ញាណជាតិ​ គឺអាចនឹងពិបាករកបន្តិច។
-អស់បារម្ភទៀតហើយ! សម្រាប់​ lady choice, សុភាពនារី មិនចាំបាច់ពិបាករកដូចពីមុនទៀតឡើយ។​ ហាងកាត់ដេរ ហាងច្នៃម៉ូដ ក៏ដូចជាហាងលក់ក្រណាត់ប៉ាក់ ហូលផាមួងដែលមានកេរ្តិ៍ឈ្មោះល្បីៗ និងមានទឹកដៃច្នៃម៉ូដស្អាតៗ គឺកំពុងតែមានវត្តមាននៅក្នុង lady choice ដោយមានមោទនភាពនាំមកជូនសុភាពនារីទាំងឡាយ នូវម៉ូដ ស្អាតៗដ៏សម្បូរបែប

-សរុបមក ការស្លៀកពាក់ត្រឹមត្រូវតាមកាល ពិតជាបានជួយលើកកម្ពស់កិត្តិយសខ្លួនឯង គ្រួសារ​​ និងជាពិសេស គឺពិតជាបានចូលរួមបង្ហាញពីភាពថ្លៃថ្នូររបស់នារីខ្មែរយើងឆ្លុះបញ្ចាំងតាមអត្តសញ្ញាណជាតិដោយពិតប្រាកដ។
-ជឿជាក់ថា សុភាពនារីខ្មែរនឹងចូលរួមលើកកម្ពស់ទាំងអស់គ្នា! ដោយក្ដីរាប់អានពី Lady choice ។

Leave your Comment

Name: *
   Website:
Comment: *
Type Code